១) តើដូចម្តេចដែលហៅថាអាជីវកម្មអនទ្បាញ?

អាជីវកម្មអនទ្បាញ វាជាអាជីវកម្មដែលរាល់ប្រតិបត្តិការរបស់អាជីវកម្មទាំងមូល ដំណើរការដោយ ប្រពន្ធ័អ៊ីនធើនេត ទាំងការផ្សព្វផ្សាយពានិជ្ជកម្ម ការធ្វើទីផ្សារ និងការទូរទាត់ថ្លៃទំនិញឬសេវាកម្មជាដើម។ នៅតាមបណ្តាប្រទេសដែលជឿនលឿន អាជីវកម្មអនទ្បាញ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ និងមានប្រសិទ្ធិភាពជាទីបំផុត ព្រោះអតិថិជនគ្រាន់ចូលទៅកាន់គេហទំព័រ របស់ក្រុមហ៊ុន ធ្វើការស្វែងនិងជ្រើសរើស ផលិតផលដែលខ្លួនពេញចិត្ត រូញធ្វើការទូរទាត់ទំនិញ តាមរយៈវីសាកាត ម៉ាស្ទើកាត ក្រេដីតកាតឬប្រព័ន្ទទូរទាត់ដ៍ទៃទៀត ពេលនោះក្រុមហ៊ុនលក់ទំនិញនិងធ្វើការដឹកជញ្ជូនទំនិញមកដល់គេហដ្ឋានរបស់​អតិថិជន ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ អាស្រ័យទៅលើអសដ្ឋានរបស់អតិថិជន ឬក៍អាចមួយសប្តាហ៍ឬលើសពីនេះ ទៅតាមបណ្តាប្រទេសផ្សេងៗ។​

Comments