ហ្វេសបុកត្រូវបានបង្កើតទ្បើងនៅឆ្នាំ២០០៤ ដោយស្ថានិករូមគ្នាក្នុងនោះមាន Mark Zuckerberg, Eduardo Saverin, Andrew McCollum, Dustin Moskovitz និងលោក Chris Hughes. បណ្តាញសង្គមដែលមានឈ្មោះដំបូងថា Facemash ក្រោយមកប្តូរថា Thefacebook ចុងក្រោយត្រូវប្តូរឈ្មោះជាផ្លូវការថា Facebook ហ្វេសបុកបានក្លាយជា បណ្តាញសង្គមដ៍ពេញនិយមដែលមានអ្នកប្រើប្រាស់ ជាងពីរពាន់លាននាក់នៅលើពិភពលោក។ ដោយលែកនៅក្នុងប្រទេសកម្ពុជាយើងវិញ ហ្វេសបុកបានចាប់ផ្តើមវាយលុក ទីផ្សារកម្ពុជានៅឆ្នំា២០០៩ និងមានការកើនទ្បើងយ៉ាងគំហុកនៅឆ្នាំ ២០១១និង២០១២ ហើយគិតមកដល់បច្ចុប្បន្នហ្វេសបុកមានចំនួនអ្នកប្រើប្រាស់ចំនួន អ៊ីនធើនេតចំនួន ៨លាននាក់និងមានចំនួនអ្នកប្រើប្រាស់ហ្វេសបុកចំនួន ៦លាន ៣សែននាក់។
បណ្តាញសង្គមដ៍មានឥទ្ធិពលនេះបានកែប្រែ ផ្តល់គំនិតនិងជះឥទ្ធិពលដល់សង្គមយ៉ាងខ្លាំង ធ្វើអោយសេរីភាពសារព៏ត៌មានត្រូវបានបើកចំហរ ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែបានដើរតួរនាទីជាអ្នកសារព័ត៌មានតាមរយៈស្មាតហ្វូនរបស់ពួកគេគ្រប់ៗគ្នា ការបង្ហោះនឹងចែកចាយព័ត៌មានត្រូវបានប្រើប្រាស់យ៉ាងទូរលំទូរទាយ។ អ្នកធ្វើអាជីវកម្មក៍ចាប់ផ្តើម ងាកមកប្រើប្រាសហ្វេសបុកជាមធ្យោបាយក្នុងការផ្សព្វផ្សាយ និងលក់ផលិតផលនិងសេវាកម្មរបស់ខ្លួន។ វិវឌ្ឍន៍នេះក៍ជះឥទ្ធិពលយ៉ាងខ្លាំងផងដែរដល់ ស្ថាប័នព័ត៌មានមួយចំនួន ដូចជា ទូរទស្សន៍ ទស្សនាវដ្តី កាសែត និងវិទ្យុជាដើម។ ដោយសារមនុស្សងាកមកប្រើបណ្តាញសង្គម និងផ្សព្វផ្សាយពានិជ្ជកម្មតាមបណ្តាញសង្គមជាជាង ទូរទស្សន៍ ទស្សនាវដ្តី កាសែត និងវិទ្យុ ដែលពិបាកវាស់វែងពីប្រសិទ្ធិភាពនៃការផ្សព្វផ្សាយ។
អ្នកនយោបាយវិញក៍ចាប់ផ្តើមបង្កើននិងបង្អាតប្រជាប្រិយភាពរបស់ខ្លួនតាមរយៈហ្វេសបុកផេក ឬហ្វេនផេក ដោយពួកគេចាយលុយរាប់ម៉ឺនដុល្លាពីការទិញចំនួន LIKE ពីហ្វេសបុក។ ហ្វេសក៍បានក្លាយជាស៊ៃវៀន សង្គ្រាមពាក្សសំដីរអ្នកនយោបាយនិងក្រុមគាំទ្រអ្នកនយោបាយ។
ដោយសារការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅមានកំរឹត ដោយសារការយល់ដឹងរបស់អ្នកប្រើប្រាស់ កម្ពុជានៅមានកំរឹត ចែករំលែកព័ត៌មានមួយចំនួនបានប៉ះពាល់យ៉ាងខ្លំាងដល់បរិយាកាសសង្គម ដែលទាមទារ
អោយអ្នកប្រើប្រាស់ត្រូវចេះបែងចែកព័ត៌មានក្នុងការចែករំលែក ព័ត៌មានណាគួរចែករំលែកព័ត៌មានណាដែលមិនគួរចែករំលែក? ទាមទារអោយប្រើប្រាសមានការពិចារណាមុនពេល អែតហ្វេ្រន (Add friends)។ នៅពេលដែលហ្វេសបុកបន្ថែមមុខងារ Live ការទ្បាយបានក្លាយជាទំលាប់របស់មនុស្សមួយចំនួនធំ ប៉ុន្តែអ្នកត្រូវចងចំាថា តើអ្នកគួរតែចែករំលែករឿងរាវសព្វបែបសព្វយ៉ាងអោយមនុស្សមួយពិភពលោកដឹងដែរឬទេ? គួរតំអួញ តំអែ ពីទុក្ខលំបាករបស់អ្នក អោយគ្រប់គ្នាដឹងទេ? គួរតែចែករំលែកគ្រប់សកម្មភាពរបស់អ្នកដែរទេ? ទាំងនេះដែលអ្នកត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ននិងចែករំលែកដោយឆ្លាសវៃប្រសិនបើអ្នកមិនចង់មានវិប្បដិសារីនៅថ្ងៃណាមួយ។
អោយអ្នកប្រើប្រាស់ត្រូវចេះបែងចែកព័ត៌មានក្នុងការចែករំលែក ព័ត៌មានណាគួរចែករំលែកព័ត៌មានណាដែលមិនគួរចែករំលែក? ទាមទារអោយប្រើប្រាសមានការពិចារណាមុនពេល អែតហ្វេ្រន (Add friends)។ នៅពេលដែលហ្វេសបុកបន្ថែមមុខងារ Live ការទ្បាយបានក្លាយជាទំលាប់របស់មនុស្សមួយចំនួនធំ ប៉ុន្តែអ្នកត្រូវចងចំាថា តើអ្នកគួរតែចែករំលែករឿងរាវសព្វបែបសព្វយ៉ាងអោយមនុស្សមួយពិភពលោកដឹងដែរឬទេ? គួរតំអួញ តំអែ ពីទុក្ខលំបាករបស់អ្នក អោយគ្រប់គ្នាដឹងទេ? គួរតែចែករំលែកគ្រប់សកម្មភាពរបស់អ្នកដែរទេ? ទាំងនេះដែលអ្នកត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ននិងចែករំលែកដោយឆ្លាសវៃប្រសិនបើអ្នកមិនចង់មានវិប្បដិសារីនៅថ្ងៃណាមួយ។
ត្រូវប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់មុខងារមួយចំនួន ដូចជាៈ Check-in, ការទ្បាយវីឌីអូនស្តីពីឃាតកម្ម ឬគ្រោះថ្នាកសាហាវៗជាដើម។
តាមរយៈហ្វេសបុក អាជីវកម្មតូចៗជាច្រើនបានកើតទ្បើង ព្រោះសក្តានុពលរបស់ហ្វេសបុកអាចអោយអ្នក បង្កើតអាជីវកម្មបានដោយប្រើប្រាស់ដើមទុនតិចបំផុតប្រសិនបើអ្នកមានយុទ្ទសាស្រ្តនៅក្នុងការធ្វើ។ រូបភាពជាច្រើននៅលើហ្វេសបុកពីការលក់ផលិតផល ការផ្សព្វផ្សាយលក់ផលិតផលនិងសេវកម្ម ការទ្បាយ (live) បង្ហាញពីផលិតផល ។ល។ ដែលរូបភាពទំាងអស់នេះជាការផ្សព្វផ្សាយពានិជ្ជកម្ម មិនមែនជាអាជីវកម្មអនទ្បាញទេ វាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក្រុមមនុស្សទាំងនេះ ចេះប្រើប្រាស់សក្តានុពលរបស់ហ្វេសបុក ដើម្បីទាញជាប្រយោជន៍និងបង្កើតការងារអោយខ្លួនឯង។
ចុះអ្នកវិញ? តើអ្នកប្រើប្រាស់ហ្វេសបុកដើម្បីអ្វី? សំណូរនេះហើយដែលអ្នកត្រូវសួរខ្លួនឯងព្រោះប្រសិនបើអ្នក មិនបានគិត ពិចារណាទេ អ្នកនឹងចំណាយពេលវេលាអត់ប្រយោជន៍ជាច្រើននៅលើហ្វេសបុក។
ប្រសិនបើអ្នកកែប្រែទំលាប់និងផ្នត់គំនិតរបស់អ្នកតែបន្តិច អ្នកអាចនឹងទាញយកប្រយោជន៍ជាច្រើនពីហ្វេសបុក ទាំងចំណេះដឹង ការអប់រំ និងការបង្កើតប្រភពប្រាក់ចំណូលពីហ្វេសបុក។ ប្រសិនបើអ្នកមានសំណួរផ្សេងៗទាក់ទងនិងការប្រើប្រាស់ឬរបៀបរកលុយលើប្រពន្ធ័អនទ្បាញ (Internet Business) អ្នកអាចខមម៉ិនខាងក្រោម ក្រុមការងារយើងរីករាយនឹងទំនាក់ទំនងបងប្អូន។ សូមអរគុណ!
ក្នុងអត្ថបទក្រោយខ្ញុំនឹងបង្ហាញពីការការពារហ្វេសបុក របស់អ្នកពីក្រុមហែកគ័រ (Hacker) ការពារហ្វេសបុកអោយមានសុវត្ថិភាពនិងមិនអោយគេចូល។
Comments
Post a Comment